សមត្ថកិច្ចម្នាក់ស្លាប់ និង ជនសង្ស័យម្នាក់ស្លាប់ ករណី បុរសម្នាក់ញៀនថ្នាំលើសកម្រិត បានចា-ក់ រួចក៏ដណ្ដើមកាំ-ភ្លើ-ងពីសមត្ថកិច្ចបា-ញ់តដៃជាច្រើនគ្រាប់…..

សមត្ថកិច្ចម្នាក់បានស្លាប់ ដោយសារបុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានចា-ក់មកលើសមត្ថកិច្ចរួចក៏ដណ្ដើមកាំ-ភ្លើ-ងពីសមត្ថកិច្ចរួចបា-ញ់តដៃជាច្រើនគ្រាប់ ភ្លាមៗលោកអធិការរងទទួលផែនយុត្តិធម៌ ឃើញជនសង្ស័យចាក់មកលើ សមត្ថកិច្ចម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ឈានរហូតដល់ស្លាប់ លោកអធិការរង ក៏ចុះមកបង្រ្កាបបាញ់គំរាមដើម្បីឱ្យជនសង្ស័យទម្លាក់អាវុធចុះ តែជនសង្ស័យបានបាញ់តដៃ រហូត លោកអធិការរង ប្រើសិទ្ធការពារក៏បាញ់តទៅវិញបណ្តាលឱ្យជនសង្ស័យស្លាប់នៅកន្លែងកើតហេតុ។  

សមត្ថកិច្ចម្នាក់បានស្លាប់មានឈ្មោះ សៅ រក្សា ភេទប្រុស  មាន ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី, មុខតំណែង មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌបឹងកេងកង, អង្គភាព អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

ចំណែក ឯជនសង្ស័យញៀនឆ្នាំលើសកម្រិត ដែលបានស្លាប់មិនមានអត្តសញ្ញាណពិតប្រាកដ្យនោះទេ។
             
ហេតុការណ៍ខាងលើ លោកអធិការរងទទួលផែនយុត្តិធម៌ តូវបានជនសង្ស័យបាញ់តដៃ ដូច្នោះក្នុងនាមមន្រ្តីនគរបាលយុត្តិធម៌ ក្នុងនាមកងកម្លាំង ប្រើសិទ្ធការពារក៏បាញ់តទៅវិញ បណ្តាលឱ្យជនសង្ស័យស្លាប់នៅកន្លែងកើតហេតុ។

ទីកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវ ១០៥ កែងនិងផ្លូវ ៣០៤ ក្នុងសង្កាត់បឹងកេងកងទី3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បន្ទាប់ពី លោកអធិការរងទទួលផែនយុត្តិធម៌ ខណ្ឌបឹងកេងកង ដែលបានប្តូរជីវិតមួយទល់មួយ បង្ក្រាបជនដៃដល់ដែលបែកថ្នាំចាក់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី២ ត្រូវបានមហាជនសាទរជាខ្លាំង ។

អរគុណសម្រាប់ការបំពេញភារកិច្ចការពារប្រជាពលរដ្ឋ និងសូមចូលរួមរំលែកទុក្ខនិងគោរពចំពោះការពលីជីវិត របស់មន្ត្រីនគរបាលដែលស្លាប🙏🕊️