យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៩ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៦,៨៦ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង កំពស់ទឹកកើនចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ៧,៤៧ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេមេគង្គកំពង់ចាម កើនចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១០,២០ម៉ែត្រ៕