ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិន០២នាក់ អាចជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់មនុស្សក្នុងរថយន្ត នៅទឹកដីខណ្ឌដង្កោ ត្រូវឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះវិហារ។
ការឃាត់ខ្លួននេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ តាមចាប់ជនល្មើសទៅដល់ខេត្តព្រះវិហារ ។
ក្រោយឃាត់ខ្លួន ជនល្មើសទាំង០២នាក់ ត្រូវបានបញ្ចូនខ្លួនដល់នាយកដ្ឋានព្រហ្មទណ្ឌ។