ករណីរថយន្តបុកគ្នាឈានដល់ការបាញ់ប្រហារគ្នាជាច្រើនគ្រាប់របួស ២នាក់

(ភ្នំពេញ)៖ ករណីបើករថយន្តបុកគ្នា រហូតឈានដល់ការបាញ់ប្រហារគ្នាបណ្តាលឲ្យមានមនុស្សចំនួន ០២នាក់ បានរងរបួស។ ករណីនេះ កើតឡើងនៅក្នុងសង្កាត់រលស់ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត Mercedes ស្លាកលេខភ្នំពេញ2BF-8168 រងការបាញ់ប្រហារជាច្រើនគ្រាប់ និងរថយន្តមួយគ្រឿងទៀតម៉ាក Ford ស្លាកលេខភ្នំពេញ2BV-5779។

ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់។