ឃាត់ខ្លួន​លោកផ្កាយបី​ ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​ រំលោភ​ទំនុកចិត្ត​ លុយ​ជាង​ ៣លានដុល្លារ​ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ !

ប្រភព​ច្បាស់ការ​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​អោយដឹងថា​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​លោក​ផ្កាយ​៣​ ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​ ដែល​សំបូរ​រឿងអាស្រូវ​ ពាក់ព័ន្ធ​បណ្ដឹង​របស់​ជនរងគ្រោះ​ម្នាក់​ដែល​បានប្ដឹង​ចោទប្រកាន់​ពី​បទ​ រំលោភ​ទំនុកចិត្ត​ ប្រេីប្រាស់​ឯកសារ​ក្លែងក្លាយ​ និង​ក្លែងបន្លំឯកសារសាធារណៈ​ លក់ដីខ្យល់​មាន​ទំហំ​ទឹកប្រាក់ជាង៣លានដុល្លារ​អាមេរិក​ ។

ព្រឹកនេះ​សមត្ថកិច្ច​កំពុងរៀបចំ​សំណុំរឿង​បញ្ជូនទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមច្បាប់​ ។ អាណត្តិនេះហេីយ​កុំចេះតែ​ហ៊ាន​ធ្វេី​អ្វីផ្ដេសផ្ដាស់​ បេី​ប្រព្រឹត្តខុសច្បាប់​ ទោះបី​មានតួនាទី​ បុណ្យស័ក្តិយ៉ាងណាក៏មិនអាច​ជួយបានដែរ​ ។