សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអំពាវនាវ តាមរយះគណនីផេកហ្វេសប៊ុក របស់ សម្តេចផ្ទាល់ ដោយមានខ្លឹមសារថា៖ រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនរបស់យើង តាមរយៈ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមអោយបានច្រើនកុះករ ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមពង្រឹងនិងអភិវឌ្ឍតំបន់ព្រំដែនរបស់យើង។