យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៦ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាមឃើញមានការកើនឡើងចំនួន ០,០៤ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកកំពង់ចាមឡើងដល់ ៩,៩០ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ កំពស់ទឹកបានថយចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកក្រចេះនៅសល់ ១៦,៣០ម៉ែត្រ៕