យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,១៤ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៦,៣១ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម កើនកំពស់ចំនួន ០,១២ម៉ែត្រ ធ្វើអោយកំពស់ទឹកកំពស់ចាម ឡើងដល់ ៩,៨៦ម៉ែត និងនៅស្ថាននីយជលសាស្រ្ត ទន្លេសាប ព្រែកក្តាម កើនកំពស់ឡើងចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៥,៣៥ម៉ែត្រ ៕