សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្នុងគណនីហ្វេសប៊ុក របស់ សម្តេច នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ពីសមិទ្ធផលគម្រោងកំណាត់ផ្លូវជាតិលេខ៧៨ ពីបានលុងទៅព្រំប្រទល់ ខេត្តស្ទឹងត្រែង!
- ប្រវែង៖ ៥៦,១២គីឡូម៉ែត្រ
- ទទឹង ៖ ១១ម៉ែត្រ
- ចំណុចចាប់ផ្ដើម៖ គ.ម ៦៥+០៨០ (ព្រំប្រទល់ ខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី) ភូមិ ៣ ឃុំ ស្រែអង្គ្រង ស្រុក កូនមុំ ខេត្ត រតនគិរី
- ចំណុចបញ្ចប់៖ គ.ម ១២១+២០០ (វត្តភ្នំស្វាយ) សង្កាត់បឹងកន្សែង ក្រុងបានលុង
- ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូ DBST
សមិទ្ធផលនេះ និងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕