យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៣ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កោះខែលឃើញមានការថយចុះចំនួន ០,១២ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកោះខែលនៅសល់ ៥,៩០ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,០៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,២៩ម៉ែត្រ ៕