ក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ គួរតែស្រាវជ្រាវមើលអាខោនតេលេក្រាម ដែលមានឈ្មោះថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៃទីក្រុងភ្នំពេញ (ROYAL GROUP PHNOM PENZ SEZ) និងអាខោនតេលេក្រាមឈ្មោះ ADMINISTRATOR ALEXEY
ក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ គួរតែស្រាវជ្រាវមើលអាខោនតេលេក្រាម ដែលមានឈ្មោះថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៃទីក្រុងភ្នំពេញ (ROYAL GROUP PHNOM PENZ SEZ) ដែលតែងតែអេដអាខោនតេលេក្រាមរបស់អ្នកប្រើប្រាស់ជាច្រើន ចូលក្នុងគ្រុបរបស់ខ្លួន បន្ទាប់មកមានអាខោនតេលេក្រាមមួយទៀតដែលមានឈ្មោះ ADMINISTRATOR ALEXEYសរសេរជាអក្សរផ្ញើរសារចូលតាមអាខោនតេលេក្រាមផ្សេងៗដើម្បីទាញឱ្យដាក់លុយចូលវិនិយោគ។
នៅក្នុងគ្រុបតេលេក្រាម និងទំនាក់ទំនងតាមតេលេក្រាមនីមួយៗមានប្រូហ្វាល់រូបមនុស្សប្រុសម្នាក់ពាក់អាវហ្វាសេ អាវពណ៍សខាងក្នុង និងមានក្រវ៉ាត់ករ ពាក់ម៉ាក់ ពាក់វ៉ែនតា តែងតែទាញឈ្មោះអាខោនតេលេក្រាមរបស់អ្នកផ្សេងៗចូលក្នុងគ្រុបរបស់ខ្លួន បន្ទាប់មកធ្វើការទំនាក់ទំនងតាមអាខោនតេលេក្រាមនីមួយៗឱ្យធ្វើការវិនីយោគជាមួយក្រុមហ៊ុនរបស់គេ ដោយអ្នកខ្លះដាក់លុយវិនិយោគ ក្នុងម្នាក់ៗអស់រាប់ពាន់ដុល្លារ តែមិនទទួលបានប្រាក់ចំនេញមកវិញ។