យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១០ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះ ឃើញមានការកើនចំនួន ០,១៥ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានថយចុះ។
ការកើនឡើងនេះបានធ្វើអោយកំពស់ទឹកនៅក្រចេះឡើងដល់ ១៦,៨២ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការថយចុះកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ចតុមុខ បានថយកំពស់ចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់ថយនៅសល់ ៦,៣៨ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កោះខែល បានថយកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ថយនៅសល់ ៥,៩២ម៉ែត្រ ៕