ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលមានយីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគបាលជំនាញចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំឆ្មក់បង្ក្រាប់ចុះទីតាំងក្លឹបនេះនឹងឃាត់ខ្លួនមនុស្សជាង១០០នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលបានឲ្យដឹងថា ទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញចូលនៅទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។ ដោយទីតាំងក្លឹប GTនោះ មានការពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនបរទេសជាច្រើននាក់និងវត្ថុតាងមួយចំនួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕