នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ០០ នាទីទាបភ្លឺ ស្ថិតនៅលើផ្លូវ បេតុងស៊ូកាណូ២ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សមត្ថកិច្ចយើងបានធ្វើឃាត់ខ្លួនក្រុមក្មេងទំនើងកំពុងបង្ហោះម៉ូតូចំនួន១២នាក់ និង ម៉ូតូ ០៥ គ្រឿង ។
បច្ចុប្បន្នម៉ូតូខាងលើសមត្ថកិច្ចបានដកហូតរក្សាទុកជាបណ្ដោះអាសន្នរយៈពេល ៣ខែ៕