មន្ត្រីជំនាញ ក.ប.ប. បន្តរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ចំនួន ៨ទីតាំង លក់ប្រេងមិនគ្រប់លីត្រឱ្យអតិថិជន
នៅក្នុងប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តរតនគិរី សាខា ខេត្តកណ្តាល សាខា ខេត្តព្រះសីហនុ សាខា ខេត្តស្វាយរៀង សាខា រាជធានីភ្នំពេញ និងសាខា ខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈមិនសុចរិតចំនួន ៨ទីតាំង ក្នុងចំណោមស្ថានីយ/ដេប៉ូ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី និងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុងព្រះសីហនុ ស្រុករមាសហែកនិងស្រុករំដួល ស្រុកជល់គិរី ស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ និងរាជធានីភ្នំពេញចំនួន៣១ ដែលបានត្រួតពិនិត្យ។ ចំពោះម្ចាស់ដេប៉ូដែលត្រូវបានរកឃើញភាពមិនអនុលោម បានទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ។
CATEGORIES ព័ត៌មានជាតិ