សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណប្រតិភូ ចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន​ កម្ពុជា​ -​ វៀតណាម​ ក្នុងភូមិសាស្ត្រខេត្តក្រចះ​ និងខេត្តមណ្ឌលគីរី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន​ កម្ពុជា​ -​ វៀតណាម​ ក្នុងភូមិសាស្ត្រខេត្តក្រចះ​ និងខេត្តមណ្ឌលគីរី នាថ្ងៃអង្គារ​ ទី៣០​ ខែកក្កដា​ ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលដោយសាមញ្ញជាមួយបងប្អូន​ អ៊ំពូមីង​ តាយាយនៅផ្សារកាបី​ ឃុំក្រញ៉ូងសែនជ័យ​ ស្រុកស្នូល​ ខេត្តក្រចេះ។ ហេីយក៏បានបន្តចុះជួបដោយផ្ទាល់សាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅការពារព្រំដែនគោកទាំងនៅខេត្តក្រចេះ​ នៅច្រកទ្វារជ័យឃ្លាំង​ និងបន្តមកដល់ខេត្តមណ្ឌលគីរីនៅច្រកទ្វារឡាប៉ាខេ។