ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការី ឆ្លៀតឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ឈានចូលពុទ្ធសករាជ ២៥៦៦ ដើម្បីគោរពដឹងគុណ និងថ្លែងអំណរគុណសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចបានលះបង់តស៊ូគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ និងបន្តចូលរួមដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន។
សូមទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម កិរិណីទេវី តាមយាងជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំសម្តេច និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ នូវសព្វសាធុការពរជ័យគ្រប់ប្រការ ជាមួយពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។