ស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថាននីយជលសាស្ត្រផ្សេង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ព្រែកក្តាម ឃើញមានការឡើងកំពស់ចំនួន ០,១៣ម៉ែត្រ។
ខណៈស្ថាននីយជលសាស្ត្រផ្សេងទៀតមានការថយចុះ។
ការឡើងកម្ពស់នេះបានធ្វើអោយកម្ពស់ទឹកនៅព្រែកក្តាមឡើងដល់ ៥,៥៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកម្ពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានថយកម្ពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកម្ពស់ទឹកនៅសល់ ១៨,៤២ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម នៅតែរក្សាកំពស់ទឹក ១១,៤០ម៉ែត្រ ដដែល ៕
CATEGORIES ព័ត៌មានជាតិ