ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទូចស្នើរសូមឱ្យចូលរួមបង្ការជំងឺទឹកនោមផ្អែម ជំងឺលើសសំពាធឈាម និងជំងឺបេះដូង សរសៃឈាម ទាំងអស់គ្នាដោយ៖
១-សូមទទួលទានអាហារ មាន អំបិលតិច ខ្លាញ់តិច និងស្ករតិច។
២-សូមហាត់ប្រាណ ឫធ្វើកិច្ចការណាដែលប្រើកម្លាំងពលកម្មបញ្ចេញញើស អោយបានទៀងទាត់រៀងរាល់សប្តាហ៍។
៣-សូមថែរក្សាខ្លួនកុំអោយឡើង ឫប្រែប្រួលទម្ងន់លឿនពេក។
យើងអាចធ្វើបានទាំងអស់គ្នា បង្ការជំងឺមិនឆ្លងចាប់ពីពេលឥឡូវនេះ!
មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល https://www.facebook.com/nchp.gov.kh