ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញ លិខិតជូនដំណឹង ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL មានដូចខាងក្រោម៖
១. ស្រាថ្នាំឈ្មោះ Royal Health Wine EST :2005 ចំណុះ 500ml
២. Royal Health Wine EST :2005 ចំណុះ 100ml
៣. ស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml
ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៉ីមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ងកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។