ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខវាស់ឃើញមានការឡើងកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែកក្កដា នេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខ ឃើញមានការឡើងកំពស់ចំនួន ០,៤១ម៉ែត្រ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅចតុមុខឡើងដល់ ៦,៧៦ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានកើនកំពស់ចំនួន ០,១៩ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៨,៥០ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង បានកើនកំពស់ចំនួន ០,៣៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៤,៧០ម៉ែត្រ ៕