ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខវាស់ឃើញមានការឡើងកំពស់

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២១ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខ ឃើញមានការឡើងកំពស់ចំនួន ០,៣៣ម៉ែត្រ។

ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅចតុមុខឡើងដល់ ៥,៤៣ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានកើនកំពស់ចំនួន ០,២៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៦,៤៥ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង បានកើនកំពស់ចំនួន ០,១៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៣,៧២ម៉ែត្រ ៕