លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ កំពុងរត់ការឱ្យកូនប្រសារបស់ខ្លួនឈ្មោះ ណារ៉ា វិទូកល្យាណ ជាមន្រ្តីនៃមន្ទីរសាធាណៈការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ឱ្យឡើងតួនាទីជាអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។
តាមប្រភពព័ត៌មានចេញពី មន្រ្តីសាធារណៈការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានឱ្យដឹងថា
លោក ឈឿង ផល្លាង ដែលមានតួរនាទីជាប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បច្ចុប្បន្ន កំពុងរត់ការយ៉ាងស្វាតស្វែងដើម្បីស្នើរសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំឲ្យកូនប្រសារបស់ខ្លួនដែលមានឈ្មោះ ណារ៉ា វិទូកល្បាណ មានតួរនាទីជាមន្រ្តីនៃមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ត្រៀមឡើងជាអនុប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ នាពេលខាងមុខនេះខណះលោក ឈឿង ផល្លាង ប្រធានមន្ទីរត្រៀមនិងចូលនិវត្តន៍នៅពេលខាងមុខបន្តិចទៀត។
ប្រភពដដែលបានប្រាប់បន្តទៀតដែរថា លោក ណារ៉ា វិទូកល្យាណ ចូលបម្រើការងារជាមន្រ្តីនៃមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ មានរយះពេល៦ឆ្នាំ ក្របខ័ណ្ឌ ក.២.៣.។
ប្រភពពីមន្រ្តីល្អៗជាច្រើនមានការមិនពេញចិត្តក្រោមការដឹកនាំរបស់លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដែលមានមន្រ្តីមួយចំនួនដែលមានឈ្មោះបម្រើការងារក្នុងមន្ទីរស៉ីប្រាក់ខែរដ្ឋប៉ុន្តែមិនដែលឃើញមានមុខឬក៍មានវត្តមានមកបម្រើការងារនោះទេ រហូតមកដល់បច្ចុប្បន្ននេះ ឃើញថា រាជរដ្ឋាភិបាល និតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនអត់ឱនឱ្យចំពោះមន្រ្តី ពុករលួយ មន្រ្តីមិនបម្រើរាស្រ្ត មន្រ្តីគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ទើបបានមន្រ្តីនៅក្នុងមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ មួនចំនួនហ៊ានបញ្ចេញព័ត៌មានដោយសម្ងាត់ដើម្បីបកអាក្រាតពីទង្វើរដែលលោក ឈឿង ផល្លាង បានប្រើអំណាចរបស់ខ្លួននៅក្នុងមន្ទីរ ដោយប្រកាន់បក្សពួក រហូតហ៊ានរត់ការយ៉ាងស្វាតស្វែងដើម្បីស្នើរសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំឲ្យកូនប្រុសរបស់ខ្លួនដែលមានឈ្មោះ ណារ៉ា វិទូកល្បាណ មានតួរនាទីជាមន្រ្តីនៃមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ឱ្យឡើងជាអនុប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។