ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ស្ថិតនៅភូមិកងតាណឹងទី 2 ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង៧ និង៣០នាទីល្ងាច។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋបានឃើញឡានបុកម៉ូតូពីក្រោយអូសម៉ូតូ ជាង២០ ម៉ែត្រ រួចមកមនុស្សជាប់នឹងឡានអូសជាច្រើនគីឡូម៉ែត្រ រួចមកតៃកុងឡានឈប់ដាក់មេព្រូចបាត់ស្រមោលតែម្ដង។
បន្ទាប់មកប្រជាពលរដ្ឋផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចពេលនោះសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុឃើញតែឡានហើយនិងសព នៅក្រោមឡានតែម្តង។
រីឯអ្នកបើកឡានរត់បាត់ស្រមោល បន្សល់ទុកតែអត្តសញ្ញាណប័ណ្ណមួយសន្លឹក ហើយនិងប៉ុងបញ្ជីគិតលុយតែប៉ុណ្ណោះ ឈ្មោះវិក័យវិបត្តិ
អាស្រ័យដ្ឋាន អាគារលេខ ៨៨៨ កា ផ្លូវ ៥៩៨
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។