សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ ៖
ទី១. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ “ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨”
ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល”
ទី៣. បញ្ហាផ្សេងៗនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៥ កក្កដា ២០២៤។