ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីអគ្គិភ័យ ឆាបឆេះបន្ទប់ក្នុងផ្ទះវីឡាមួយកន្លែង នៅបុរីឈ្មោះ “ឡឺសិន ដឹឡោត ហ្គាដេន” ដែលស្ថិតនៅ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង ២រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច ជំនាញបង្ការពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមផងដែរ ទប់ស្កាត់មិនឲ្យរាលដាលបន្ត។
ចំពោះមូលហេតុ នៅមិនទាន់មានការបញ្ជាក់ផ្លូវការពីសមត្ថកិច្ចនៅឡើយ រង់ចាំការស្រាវជ្រាវតាមនិតិវិធី៕27