បុរសជាប្តីបានស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ÷ បុរស ស្រ្តី ២នាក់ ប្តី ប្រពន្ធ ជាកម្មកររោងចក្របិតត្រាំង បានបើកម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នាជាមួយរថយន្តមួយគ្រឿង បណ្តាល បុរសជាប្តីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងប្រពន្ធរងរបួសធ្ងន់បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោងជិត៧ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ លើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។