ក្រោយទទួលបានព័ត៌មានចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅអំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ មិនស្គាល់ម៉ាក(បើករត់គេចចេញពីកន្លែងកើតហេតុ) បណ្តាលអោយស្លាប់មនុស្សចំនួន០២នាក់ កើតហេតុលើកំណាត់ផ្លូវ២១ ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។
ពេលទទួលដំណឹង ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូ និង ម៉ូតូ ភ្លាមៗនោះ លោកអធិការ បានចាត់អោយកម្លាំងជំនាញចរាចរណ៍ក្រុងតាខ្មៅចុះអន្តរាគមន៍ជូនពលរដ្ឋភ្លាមៗ។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។