នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ផ្នែកខ្លះមកលើខេត្តចំនួន៧ ក្រុង២ និងស្រុកចំនួន ៩

 

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ផ្នែកខ្លះមកលើខេត្តចំនួន៧ ក្រុង២ និងស្រុកចំនួន ៩

នៅព្រឹក មានភ្លៀងធ្លាក់កម្រិតពីខ្សោយ-មធ្យមក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នៅរសៀល មានភ្លៀងធ្លាក់បន្តនៅស្រុកចំការលើ និងស្រុកបាធាយ ខេត្តកំពង់ចាម។

នៅរសៀល មានធ្លាក់ភ្លៀងកម្រិតខ្សោយនៅស្រុកបាណន់ ខេត្តបាត់ដំបង។

នៅរសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង។

នៅរសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម នៅផ្នែកខ្លះនៃស្រុកមេសាង និងស្រុកបាភ្នំ ខេត្តព្រៃវែង។

នៅល្ងាច មានភ្លៀងធ្លាក់កម្រិតមធ្យម តាមបណ្តាឃុំមួយចំនួន​ក្នុង​ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម នៅក្រុងបានលុង និងផ្នែកខ្លះនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។