⭕️បុរស ដែល តខ្សែភ្លើង ភ្ជាប់នឹងរ៉ឺម៉ក បណ្តាលក្មេងប្រុសម្នាក់ស្លាប់នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានសារភាពថា គាត់មិនមានបំណងសម្លាប់ក្មេងនោះទេ គឺគាត់ត ខ្សែភ្លើង ដាក់រ៉ឺម៉ក គ្រាន់តែការពារ កណ្តុរឡើងស៊ីបន្លែ គាត់តែប៉ុណ្ណោះ ។
បុរសខាងលើមានមុខរបរលក់ បន្លែតាមរ៉ឺម៉កម៉ូតូ ស្នាក់នៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្នសមត្ថកិច្ច នាំជនសង្ស័យ ទៅអង្គុយបង្ហាញ ទីតាំងដែល ជនសង្ស័យ យកសពក្មេងប្រុសទៅបោះចោលនៅព្រៃមួយកន្លែង ស្ថិតភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកំពុង បន្តពិនិត្យកោសល្យវិច័យ លើសព និង អនុវត្តតាមនិតិវិធី ។27