តើរថយន្តសង្គ្រោះរដ្ឋរបស់មន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្ដាល រវល់ខ្លាំងមែនទេ? បែរជាបណ្ដោយឲ្យរថយន្តឯកជនដែលមិនមានស្លាកសញ្ញា មកលើកប្រជាពលរដ្ឋដែលគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ វេលាម៉ោងជាង ១០យប់ នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ បណ្ដាលឲ្យមានអ្នកស្លាប់រហូតដល់ពីរនាក់។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយអ្នកជិះម៉ូតូបុកអ្នកដើរថ្មើជើងឆ្លងកាត់ផ្លូវ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្បែរនិងស្តុបបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រជាពលរដ្ឋដែលឃើញហេតុការខាងលើមានការងឿងឆ្ងល់មកលើអ្នកបើករថយន្តសង្គ្រោះជារថយន្តពេទ្យឯកជ តើមានវិជ្ជាជីវៈត្រឹមត្រូវអត់ បានបណ្ដាលឱ្យអ្នករងគ្រោះស្លាប់យ៉ាងនេះ។ លុះភ័យខ្លាំងពេក ក៏យកអ្នករងគ្រោះម្នាក់ទៅទម្លាក់នៅមន្ទីរពេទ្យបង្អែកអង្គស្នួលដើម្បីឲ្យជួយ ទីបំផុតស្លាប់ទាំងពីរ។ តើក្រសួងសុខាភិបាល មានវិធានការរឹតបន្តឹងខ្លាំងដែរឬទេ……..?? បាននៅតែមានរថយន្តឯកជនមួយចំនួន ហ៊ានបញ្ជាអោយរថយន្ដចេញយកអ្នករងរបួសតាមដងផ្លូវបែបនេះ។