គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បច្ចុប្បន្ន សសរគ្រឹះចំនួន៣៦ ដើម បានចាក់បេតុងរួច ក្នុងចំនួន ១៥៦ ដើមនៃសរសរគ្រឹះ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ នាសប្តាហ៍កន្លងមក ក្នុងដំណើរចុះពិនិត្យគម្រោងរបស់ប្រតិភូផ្នែកហិរញ្ញប្បទានសម្បទាន នៃធនាគាអាហរ័ណ នីហរ័ណចិន បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង ដែលម្ចាស់គម្រោងគោរពអនុវត្តបានតាមបទដ្ឋាននិងគោលការណ៍ពីធនាគារ ជាពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គម ។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
- Facebook: https://www.facebook.com/mpwt.gov.kh
- Telegram: https://t.me/mpwtnews
- TikTok: https://www.tiktok.com/@mpwt.tiktok
- YouTube: https://www.youtube.com/@mpwt.youtube