នាព្រឹកថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៤នេះ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចូលរួមពីសមត្ថកិច្ចចំរុះ បានបង្ហាញវត្ថុតាងគ្រឿងញៀនជិត២តោន ដែលសមត្ថកិច្ចចំរុះបង្ក្រា.បរឹបអូសបានក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។
សកម្មភាពបង្ហាញត្រួតពិនិត្យតាមនិតិវិធីនេះធ្វើឡើងនៅ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័។
ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបញ្ជាក់ថា វត្ថុតាងគ្រឿងញៀ.នទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ…27