សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអុជធូប ទទួលទេវតាឆ្នាំថ្មី សូមឱ្យប្រោសព្រំដល់ប្រជាពលរដ្ឋខ្មែរទូរទាំង សូមឱ្យបានសុខទាំងអស់គ្នា

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអបអរសាទរនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃនេះ។

សម្តេចទាំងទ្វេរ ក៏បានបួងសួងសូមដល់ទេវតាឆ្នាំថ្មី ជួយដល់ប្រជាពលរដ្ឋខ្មែរឱ្យរួចផុតពីជំងឺកូវីដ-១៩ និងសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយ កុំភ្លេចវិធានការណ៍ ៣កុំ ៣ការពារ។

សម្តេចទាំងទ្វេរ សូមឱ្យបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេសធ្វើដំណើរទីជិតទីឆ្ងាយឱ្យមានការប្រុងប្រយ័ត្ន កុំពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា ដើម្បីរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា៕