នារសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌ បានចុះធ្វើរដ្ឋបាលនៅចំណុចស្ពានព្រែកម៉ារៀល ស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ជាលទ្ធផល គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនចំនួន ៦នាក់ រួមទាំងវត្ថុតាងមួយចំនួន ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាទាំង៦នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់…។27