លោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយលោក គីម ជុងអ៊ុន នៅអាកាសយានដ្ឋានអន្តរជាតិព្រុងយ៉ាង នៅទឹកដីប្រទេសកូរ៉េខាងជើង

ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានមកដល់ទប្រទេសកូរ៉េខាងជើងហើយនៅវេលាម៉ោង៣:០០នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ដំណើរទស្សនកិច្ចដំបូងដ៏កម្ររបស់លោកទៅកាន់ប្រទេសនេះក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNC បានឱ្យដឹងថា លោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯអាកាសយានដ្ឋានអន្តរជាតិព្រុងយ៉ាងនៅក្នុងទីក្រុងព្រុងយ៉ាង។ មេដឹកនាំទាំង២ប្រទេស បានចាប់ដៃ និងឱបគ្នា ហើយក្រោយមក លោក គីម ជុងអ៊ុន បានរួមដំណើរនៅក្នុងរថយន្តរបស់ លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីដឹកនាំ លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់សំណាក់រដ្ឋ Kumsusan (Kumsusan State Guest House) ដោយខ្លួនឯងផ្ទាល់។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNC បានឱ្យដឹងបន្ថែមទៀតថា ការជួបគ្នារវាងមេដឹកនាំទាំង២ប្រទេសនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបង្ហាញពីភាពមិនបែកបាក់គ្នា និង ភាពយូរអង្វែងនៃប្រទេសទាំង២។
ដំណើរទស្សនកិច្ចរបស់ លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងលើកនេះ ធ្វើឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរៀបចំសព្វាវុធ ដែលទីក្រុងព្យុងយ៉ាងផ្តល់ឱ្យទីក្រុងមូស្គូនូវអាវុធយុទ្ធភណ្ឌ ដែលត្រូវការយ៉ាងខ្លាំង ដើម្បីបញ្ឆេះសង្រ្គាមរបស់ប្រទេសរុស្ស៊ីនៅប្រទេស
ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និង ការផ្ទេរបច្ចេកវិទ្យាដែលនឹងជួយបង្កើនការគំរាមកំហែង ដែលបង្កឡើងដោយកម្មវិធីអាវុធនុយក្លេអ៊ែរ និង មីស៊ីលរបស់របស់លោក គីម ជុងអ៊ុន។
លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានធ្វើទស្សកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងជាលើកចុងក្រោយរបស់លោក កាលពីខែកក្កដា ឆ្នាំ២០០០ កន្លងទៅនេះ ។ ពេលនោះលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ីល  ដែលត្រូវជាឪពុក​របស់​ លោក គីម ជុងអ៊ុន ៤ខែបន្ទាប់ពី លោក គីម ជុងអ៊ុន ត្រូវបានជ្រើសរើសជាប្រធានាធិបតីកូរ៉េខាងជើង៕

CATEGORIES
Share This