លោក ឌុក សាវន មន្រ្តីកងរាជអាវុធហត្ថលេីផ្ទៃប្រទេស សុីដាច់លុយ ៩៥០០ដុល្លារ ពាក់ព័ន្ធរត់ការមនុស្សឱ្យចេញពីពន្ធនាគារ ដោយសន្យា ជាមួយម្ចាស់លុយសុំពេលតែពីសប្តាហ៍ប៉ុណ្ណោះនិងបានចេញក្រៅឃុំហេីយ ។
ដោយក្តីជឿជាក់និងសេចក្តីសង្ឃឹមរបស់នារីរងគ្រោះទៅលើ លោក ឌុក សាវន ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បែរជាយកលុយទាំងនោះទៅផឹកស៊ីចាយវាយហ៊ឺហារ ហូតមកដល់ពេលបច្ចុប្បន្ននេះអស់រយៈពេល៨ខែទៅហើយ នៅមិនទាន់ចេញជាសាច់ការអីសូម្បីតែបន្តិច។
លោក ឌុក សាវន តែងតែគេចវេស និង លើកហេតុផលមិនចេះចប់ ដល់ពេលនារីរងគ្រោះទៅសួរដេញដោលក៏កើតចេញជាទំនាស់ពាក្យសម្ដីរហូតដល់ប្រេីពាក្យគំរាមប្ដឹងទៅដល់គ្រួសាររងគ្រោះទៀតផង។