ព្រះមហាក្សត្រខ្មែរ ដាក់ឱ្យចូលនិវត្តន៍ ផ្កាយ៤ ម្នាក់ និង ផ្កាយ៣ ពីរនាក់

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍ដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្កាយ៤ ម្នាក់ និង ផ្កាយ៣ ពីរនាក់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នំា២០២៤។

នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានដូចខាងក្រោម៖
១. នាយឧត្តមសេនីយ៍ គន់ គីម អត្តលេខ ០០៤៤៥៦
២. ឧត្តមសេនីយ៍ឯក ឈៀ. ស៊ីដារ៉ា អត្តលេខ ០០០៨៦០
៣. ឧត្តមសេនីយ៍ឯក នៃ គន្ធ អត្តលេខ ០១៥៣០៦ ៕

CATEGORIES
Share This