អគ្គីភ័យឆាបឆេះរោងចក្រផលិតអាវប៉ោងមួយកន្លែងនៅខាងត្បូងស្ពានស្លាគូរ

 

ករណីអគ្គីភ័យតែងតែឆាប់ឆេះជាញឹកញាប់នៅតាមបណ្តារាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានខាតបង់ច្រើន ទាំងនេះអាចមកពីកក្តាហ្វេសប្រហែសរបស់ម្ចាស់ក្រុមហ៊ុននានា និងផ្ទះនានា និងម្ចាស់យាន្តយន្ត ម្ចាស់ម៉ូតូជាដើម………..។

ដូចជារឿងហេតុអគ្គីភ័យកំពុងឆាបឆេះរោងចក្រផលិតអាវប៉ោងមួយកន្លែងស្របតាមបណ្តោយផ្លូវជាតិ៣ នៅខាងត្បូងស្ពានស្លាគូរ គឺមានផ្សែង និងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ។

ភ្លាមៗនោះ គេឃើញមានកងអន្តរាគមន៍ពន្លត់អគ្គីភ័យតាមស្រុក និងក្រុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កំពុងធ្វើការបាញ់ទឹកពន្លត់យ៉ាងយកចិត្តទុកដាក់ ៕