ភ្នំពេញ ៖ ស្រ្តីជាជនជាប់ចោទឈ្មោះ LOPEZ VACA KAREN CECIA អាយុ៣៧ឆ្នាំ ជាជនជាតិបូលីវី ត្រូវបានលោក ធាន ច័ន្ទពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ “កូកាអ៊ីន” ប្រមាណជាង០៤គីឡូក្រាម តាមជើងយន្តហោះពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកជាប់អន្ទាក់សមត្ថកិច្ចកម្ពុជា៕