យុវជនពីរនាក់ភ័យក៏ផ្តួលម៉ូតូចោល ពាក់ព័ន្ធជនស៊ីវិល ពាក់ឯកសណ្ឋានសមត្ថកិច្ច ចោទថា យកគ្រឿងញៀន បន្ទាប់ស៊ីដាច់ម៉ូតូបាត់

__យុវជនពីរនាក់បានអះអាងថាខ្លួនកំពុងតែជិះម៉ូតូសុខៗស្រាប់តែមានជនស៉ីវិល និងឯកសណ្ឋានសមត្ថកិច្ចមួយក្រុមមានទាំងម៉ូតូ និងរថយន្ដ បានជិះកាក់ ហេីយបានចោទប្រកាន់យុវជនពីរនាក់នោះថាយកគ្រឿងញៀន រួចយុវជនទាំងពីរនាក់មានការភ័យខ្លាចបានរត់គេចខ្លួនសិន ដោយទុកម៉ូតូចោលភ្លាមៗនោះក្រុមស៉ីវិល បានលេីកម៉ូតូជិះចេញពីកន្លែងកេីតហេតុ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១:១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតតាមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។