រថយន្ត ១គ្រឿងបើកបុកម៉ូតូ១គ្រឿងក្នុងទិសដៅស្របគ្នាបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ និងតៃកុងរថយន្តរត់គេចខ្លួនបាត់

 

ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត និង ម៉ូតូ ជាហេតុបង្កឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ និង តៃកុងរថយន្តរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៧÷២០នាទី ព្រឹកនាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចន្លោះគីឡូម៉ែត្រ២០១-២០២ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មានរថយន្ត ១គ្រឿង ម៉ាកលុចស៊ីស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២j-០៦១៧ បើកបរពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញលុះមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះម៉ូតូ ១គ្រឿងបើកបរទិសដៅស្របគ្នាជាហេតុធ្វើឱ្យរថយន្តបុកម៉ូតូតែម្តង។

ម៉ូតូជនរងគ្រោះ ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ០២២៣ ជនរងគ្រោៈរងរបួសធ្ងន់៕