ឃាត់ខ្លួនមុខសញ្ញាដើរអុកឡុកកាប់បំផ្លាញម៉ូតូអ្នកស្រុក៧នាក់

បាត់ដំបង: មុខសញ្ញាដែលតែងតែដើរអុកឡុកកាប់ម៉ូតូអ្នកស្រុកតែតែងបង្កការភ័យខ្លាចចំនួន៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់។ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ៧នាក់ខាងលើបង្ក្រាបដោយកម្លាំងនគរបាលស្រុកថ្មគោល ក្រោយក្រុមជនបង្កធ្វើសកម្មភាពរួច នៅត្រង់ចំណុចក្រុមទី ១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។នៅថ្ងៃកើតហេតុ ពេលដែលយុវជនជាជនរងគ្រោះកំពុងអង្គុយហូបបង្អែមនៅផ្ទះមិត្តភ័ក្ត្រ ស្រាប់តែក្រុមជនបង្កជិះម៉ូតូ៣គ្រឿងចុះមកកាប់ម៉ូតូដែលឈប់ចតនៅមុខផ្ទះ។
ក្រុមជនសង្ស័យបច្ចប្បន្នកំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល បញ្ជូនទៅកាន់តុលាការនៅថ្ងៃទី ០៧ ខែមិថុនា នេះ៕