អគ្គិភ័យឆាបឆេះតូបលក់សំលៀកបំពាក់នារី យីហោ LABE ស្ថិតនៅក្នុងក្រុងតាខ្មៅ

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ អគ្គិភ័យឆាបឆេះតូបលក់សំលៀកបំពាក់នារី យីហោ LABE ស្ថិតលើកំណាត់ផ្លូវ ២១អា សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល។

ក្រោយទទួលបានព័ត៌មានចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ អំពី ករណី អគ្គិភ័យឆាបឆេះតូបលក់សំលៀកបំពាក់នារី យីហោ LABE ស្ថិតលើកំណាត់ផ្លូវ២១អា សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមៗលោកអធិការបានចាត់អោយកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយ កម្លាំងការិយាល័យបង្ការ សង្គ្រោះ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះអន្តរាគមន៍ជូនពលរដ្ឋភ្លាមៗ ។