បាត់ដំបង៖សមត្ថកិច្ចជំនាញស្រាវជ្រាវមុខសញ្ញាសង្ស័យឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លីជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់។នៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នៅត្រង់លំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ក្នុងក្រុមទី ២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
អាវុធទាំងអស់ដែលដកហូតបានរួមមាន÷ ប្រភេទ AK ៤៧ ចំនួន ១១ដើម, M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់, M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត៕