ឯកឧត្ដម ហ៊ុន ម៉ានី បានយក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់សម្តេតេជោ ហ៊ុន​ សែន និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដល់បងប្អូនប្រជាការពារ ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ

 

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១១កើត ខែចេត្រ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ច​ការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​គណៈកម្មការ​ទី៧ នៃ​រដ្ឋសភា​ជាតិ នឹងរដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាការពារ​ខណ្ឌ​ទាំង១៤ ព្រមទាំង​បាន​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចំនួន​ ៧៣៤នាក់ ក្នុង​ម្នាក់ៗទទួលបាន ថវិកា​៨០.០០០រៀល អង្ករ ២៥គីឡូក្រាម មី ០១កេសតូច ត្រីខ ០១យួរ ទឹកសុីអុីវ ០១យួរ និង​ប្រេងឆា​០១ដប​ ៕