ស្ងាត់ៗ បើកវិញ! នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភៈវិចិត្រ ជាអភិបាលរង ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំងក្នុងនោះ ទី១-ផ្ទះមួយកន្លែង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)។និងទី ២-ផ្ទះមួយកន្លែង ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)។