ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
ម៉ោង៨ និង៣០នាទី ព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេមត់ បានសហការណ៍ជាមួយគយចល័តតំបន់០៦ ដឹកនាំដោយលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តត្បូងឃ្មុំ និងលោក ព្រាប ភីរ៉ាត់ ប្រធានគយចល័យតំបន់០៦ បានចុះធ្វេីការដកហូតទំនិញគេចពន្ធចំនួន៤ កន្លែង
១. ហាងលក់គ្រឿងម៉ូតូ ឈ្មោះ ជាងម៉ាប់ បានដកហូតប្រេងម៉ាសុីនម៉ូតូចំនួន ១៨៥កេះ
២. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ណាតូ បានដកហូតទូរស័ព្ទចំនួន ២២៩គ្រឿង
៣. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ពិសិដ្ឋ បានដកហូតទូរស័ព្ទចំនួន ៤២៨គ្រឿង
៤. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ រដ្ឋា បានដកហូតទូរស័ព្ទចំនួន ៦៦២គ្រឿង
ដោយ:យ៉ាន ឃួនមុន្នី សារព័ត៌មាន ប្រ៊ីដឃីង ធីវី អនឡាញ(breking tv online)P27