បង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់សត្វមាន់) ឃាត់ខ្លួនជនសង្ស័យ ០៧នាក់

ខេត្តកណ្តាល ៖ សមត្ថកិច្ច ចុះបង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់សត្វមាន់) ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ កាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៤ ចំណុចដីវាលព័ទ្ធរបង នៅភូមិព្រៃរោងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ០៧នាក់ ៖
១-ឈ្មោះ ដុំ តុលា ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីកន្លែងរស់នៅបច្ចប្បន្នភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្ត កណ្តាល(ឃាត់ខ្លួនអ្នកបើកទីតាំងយកលុយតុងគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
២-ឈ្មោះ ឆែម សុភាព ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងរស់នៅបច្ចប្បន្នភូមិដូនម៉ៅរីករាយ ឃុំដូនម៉ៅរីករាយ ស្រុកភ្នំស្រួចខេត្ត កំពង់ស្ពឺ(ឃាត់ខ្លួនអ្នកលេងគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៣-ឈ្មោះ សែម អុីម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល៖ភូមិត្រពាំងអំពិល ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួនអ្នកលេងគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៤-ឈ្មោះ គង់ សំភាស់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល៖ភូមិព្រៃសំរោង ឃុំដំណាក់អំបិល ស្រុកអង្គស្នួលខេត្តកណ្តាល(ឃាត់ខ្លួន អ្នកលេងគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៥-ឈ្មោះ ជឿង សាវី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួនអ្នកលេងគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៦-ឈ្មោះ សន សុវណ្ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងបច្ចប្បន្នភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនអ្នកលេងគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៧-ឈ្មោះ យឺន យន ភេទប្រុស អាយុ ៥៣ឆ្នាំជនជាតិខ្មែរ មុខរបររត់កង់បី ទីកន្លែងបច្ចប្បន្នភូមិទន្លាប់ខ្ពស់ជើង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន អ្នកលេងគ្មានសារធាតុញៀនក្នុងទឹកនោម(-)។

វត្ថុតាងចាប់យក: រួមមាន ៖
១/ សត្វមាន់ឈ្មោលចំនួន០២ ក្បាល់ងាប់០១ក្បាល់។
២/ ម៉ូតូម៉ាកស្កុបពីពណ៌សផលិតឆ្នាំ2021ពាក់ផ្លាកលេខកំពង់ស្ពឺ 1I-1490 ។
៣/ម៉ូតូម៉ាកហ្សូមម័រ ពណ៌ខ្មៅលាយលឿងចាស់ផលិតឆ្នាំ2017 ពាក់ផ្លាកលេខ កណ្តាល1AE-8554 ។
៤/ជញ្ជីងចំនួន០១ ។
៥/ខ្នាយមាន់ធ្វើអំពីដែកចំនួន០២គូរ ។
៦/ស្កុតសម្រាប់រុំជើងមាន់ចំនួន០៣ដុំកន្ត្រកស្ពាយសត្វមាន់ចំនួន០១និងសំបក់ស្កុតមួយចំនួន។

តាមចម្លើយសារភាពរបស់ជនសង្ស័យនិងបក្ខពួកពិតជាបានលេងភ្នាល់មាន់ជល់នៅទីតាំងកើតហេតុនោះប្រាកដមែន។
សារភាពរបស់ជនសង្ស័យឈ្មោះដុំ តុលា ជាអ្នកបើកទីតាំងយកលុយតុងបានសារភាពថាទីតាំងរបស់ខ្លួនបើកលេងតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេ ដោយទទួលបានតុងក្នុងមួយគូរចំនួន៤០០០០៛(បួនម៉ឺនរៀល)។ ករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕P27