ដោយអនុវត្តបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក នាង ខ្វាយ មេបញ្ជាការរងទទួលជំនាញបានដឹកនាំ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងបានឆ្មក់ចូលក្នុងផ្ទះដែលជាជម្រកផ្តល់ទីតាំងប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន កែឆ្នៃ និងទទួលផលចោរកម្មដ៏ធំចំនួន២ទីតាំង ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ…